Wednesday, 6 November 2013
ដោយ៖ នួន បូរិន | ថ្ងៃចន្ទ ទី4 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 08:10 AM
លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសនូវែហ្សឺឡង់ លោក Hon. Murray
McCully បានទទូចឲ្យប្រទេសកម្ពុជា
អនុវត្តអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(UN)ទទួ
លបន្ទុកសិទិ្ធមនុស្សនៅកម្ពុជា ប្រយោជន៍ឲ្យការបោះឆ្នោតបន្តបន្ទាប់
មានភាពត្រឹមត្រូវ និងតម្លាភាព ដែលភាគីនយោបាយកម្ពុជា
ទាំងអស់អាចទទួលយកបាន។
ការទទូចរបស់លោក Hom Murray McCully បានធ្ចើឡើងកាលពីថ្ងៃទី១៦ ខែតុលា
ជាការឆ្លើយតប
ទៅនឹងលិខិតរបស់សមាជិកសភាប្រទេសរបស់លោកដែលសរសេរមកកាន់លោក
ឲ្យធ្វើការពិនិត្យឡើងវិញ ស្ថានការណ៍នយោបាយនៅកម្ពុជា
ដែលជាប់គាំងបន្ទាប់ពីការបោះឆ្នោតសភា កាលពីថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ហើយដែលទើបបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣
ខែវិច្ឆិកា។
លិខិតរបស់លោករដ្ឋមន្ត្រីការបរទេស នូវែហ្សឺឡង់ បានសរសេរថា
ជាការពិត ការជាប់គាំងនយោបាយ ដែលបណ្ដាលមកពីវិបត្តិការបោះឆ្នោត
គឺជាកង្វល់មួយរបស់ នូវែហ្សឺឡង់ ក្នុងនាមជាប្រទេស
ដែលមានទំនាក់ទំនងជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា
ក្នុងហេតុផលនេះហើយ បានជាប្រទេសរបស់លោក បានចូលរួមស្ដាប់
ការបកស្រាយ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលបានលើកឡើង
អំពីស្ថានភាពនៃបោះឆ្នោតនៅកម្ពុជា នៅឯសម័យប្រជុំលើកទី២៤
នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកបន្តថា
ក្រោយពីបានស្ដាប់ការថ្លែងរបស់អ្នករាយការណ៍ពិសេស
រួចមកទើបប្រទេស នូវែហ្សឺឡង់
មានការលើកទឹកចិត្តក្នុងការជួយជំរុញកម្ពុជា
ឆ្ពោះទៅរកដំណើរការលទិ្ធប្រជាធិបតេយ្យ ដោយត្រឹមត្រូវនិងតម្លាភាព
គឺត្រូវអនុវត្តអនុសាសន៍របស់ តំណាងអង្គការសហប្រជាជាតិ
ហើយត្រូវធ្វើឲ្យប្រសើរនូវការសំដែងមតិនៅកម្ពុជា ហើយជាមួយគ្នា
គឺត្រូវបង្កើនសមត្ថភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅកម្ពុជាឲ្យក្លាយជាស្ថាប័នឯករាជ្យ។
លោក Hom Murray McCully បានសន្យាថានឹងបន្តតាមដានការវិវឌ្ឍន៍ស្ថានភាពនយោបាយ នៅកម្ពុជាយ៉ាងយកចិត្តទុកដាក់៕
No comments:
Post a Comment