Wednesday, 13 November 2013

No troop withdrawal yet

Thursday, November 14, 2013

 

BANGKOK: -- Thailand will not withdraw troops from the area of the Preah VIhear temple as demanded by Cambodian Premier Hun Sen during his press interview yesterday.

Defense Ministry spokesman Col Thanatip Sawangsaeng said Thailand will not pull its troops out of the area of the Preah Vihear as demanded by the Cambodian premier when he reiterated the ruling of the International Court of Justice yesterday calling for Thai troops to be withdrawn from the area. The spokesman said that any withdrawal of troops would depend on a discussion at the meeting of the joint cooperation committee of both countries.


He said that the Armed Forces regarded security and safety of the people at the area before any action was taken.

At the same time, the Second Army Region commander Lt-Gen CHarnchai Phuthong said the border situation remained peaceful and troops are still staying at their bases.

He said that the Second Army now would have the duty to explain to the border people on the ruling and to ensure their safety. Source: http://englishnews.thaipbs.or.th/troop-withdrawal-yet/


ថៃ​ប្រកាស​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា កងទ័ព ​​ថៃ នឹង​មិន​ដក​ថយ​ចេញ​ពី​តំបន់​ក្បែរ​​ប្រាសាទ​ព្រះវិហារ​ទេ បើ​ទោះ​បី​ជា​​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​​ឲ្យ​​ដក​ទ័ព​​ចេញ​ពី​​តំបន់​​ក្បែរ​ប្រាសាទ​ព្រះវិហារ យ៉ាង​ណា​ក៏ដោយ។

ដោយ វោហារ ជាតិ RFA 2013-11-13

តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​​ប្រកាស​ឲ្យ​កងទ័ព​កង​នគរបាល ឬ​ឆ្មាំ​ថៃ​ទាំង​អស់ ​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដែល​ថៃ​ទាមទារ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ ព្រោះ​ថា​ជា​ទឹក​ដី​កម្ពុជា។

អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ ​ត្រូវ​បាន​កាសែត​ថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) ស្រង់​សម្ដី​​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ការ​​បក​ស្រាយ​សាលដីកា​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​នេះ ​​គឺ​ភាគី​ទាំង​ពីរ កម្ពុជា​និង​ថៃ ឈ្នះ​ទាំង​អស់​គ្នា ហើយ​អ្នកស្រី​បាន​​បញ្ជាក់​ថា ភាគី ​ថៃ​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្រេច​កំណត់​​​​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាម​រយៈ​គណៈកម្មការ​​ចម្រុះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ​ដើម្បី​សុំ​​​ការ​​ឆ្លើយ​តប​​ទៅ​នឹង​ការ​អះអាង​របស់​អ្នកស្រី យីងឡាក់ នេះ៕

No comments:

Post a Comment

Powered By Blogger